កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / សុខភាព / Author : ATH Sokren
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចែកចាយឱសថ Copharmed ដែលជាក្រុមហ៊ុនបោះដុំមួយរបស់ក្រុមហ៊ុនសហគ្រាសដ៏ធំឈ្មោះ Eurapharma នៅប្រទេសកូដឌីវ័របានផ្លាស់ប្តូរទីតាំងទៅសង្កាត់ Angré ដែលជាសញ្ញាបង្ហាញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ឃ្លាំងថ្មីនេះមានទំហំ ៣៥.០០០ ម៉ែត្រការ៉េ ជំនួសឱ្យឃ្លាំងចាស់ដែលមានទំហំ ៦.០០០ ម៉ែត្រការ៉េនៅតំបន់ Vridi ។
ការផ្លាស់ប្តូរនេះអាចឱ្យក្រុមហ៊ុន Copharmed ចែកចាយផលិតផលឱសថរបស់ខ្លួនបានទូលំទូលាយជាងមុននៅទូទាំងប្រទេស ហើយក្រុមហ៊ុនមានភ្នាក់ងារចែកចាយបីរួចទៅហើយនៅទីក្រុង Bouaké ទីក្រុង Gagnoa និងទីក្រុង Abidjan ។ ការផ្លាស់ប្តូរទីតាំងនេះគឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដើម្បីឈានទៅពង្រីកទីផ្សារ តាមរយៈការសហការជាមួយក្រុមហ៊ុនផលិតឱសថនានាដូចជាសហគ្រាសផលិតឱសថប៉េប៉េអឹមជាដើម។
បើតាមប្រសាសន៍របស់លោក Sekou Diallo នាយកក្រុមហ៊ុន Copharmed ថ្មី ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះអាចឱ្យក្រុមហ៊ុនចាត់ចែងការបញ្ជាទិញមានប្រសិទ្ធភាពជាងមុន។ ពីមុន ក្នុងមួយថ្ងៃក្រុមហ៊ុនអាចចេញឡានកុងតឺន័រតែមួយប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគឺអាចចេញដល់ទៅបីកុងតឺន័រ។
លោកវេជ្ជបណ្ឌិត Diallo បានទទួលស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅក្នុងឱកាសបើកសម្ពោធ និងបាននាំភ្ញៀវដើរទស្សនាឃ្លាំងថ្មី ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះដៃគូសហការ និងអតិថិជនរបស់ខ្លួន៕